FOUNDATION-STUDIES-DEPARTMENT foundation studies department
Detail: Created On Tue, 14, July - 2015   View Hit: 11529

Mission Vision and Goal

ចក្ខុវិស័យបេសកម្មគោលដៅនិងវត្ថុបំណង

សំរាប់ថ្នាក់ឆ្នាំសិក្សា​មូលដ្ឋាន នៃសាកលវិទ្យាល័យន័រតុន

ចក្ខុវិស័យៈ​   

ផ្តល់​ភាព​ជឿជាក់​ដល់​និស្សិត​ ទោះ​សិក្សា​ក្នុង​ជំនាញ​ណា​ក៏​ដោយ​​ ក៏​ទទួល​បាន​នូវ​សារៈ​ប្រយោជន៍​ពីការ​អប់រំ​តាម​កម្ម​សិក្សា​ថ្នាក់​ឆ្នាំ​សិក្សា​​​មូល​ដ្ឋាន​ដែល​មាន​លក្ខណៈ​ទូ​លំ​ទូ​លាយ​ និង​​ពហុ​វិជ្ជា​​ហើយ​ជា​ពិ​សេស​​ មិន​គ្រាន់​តែ​ផ្តល់​មូល​ដ្ឋាន​ ហ្វឹក​ហាត់​និស្សិត​​អោយ​ក្លាយ​ជា​នយោជិក​ដែល​មាន​ ភាព​ឈ្លាស​វៃ​និង​​សមត្ថភាព​ប្រសើរ​ជាង​មុន​នោះ​ទេ​​ ប៉ុន្តែ​នឹង​តំ​រង់​ទិស​អោយ​គេ​ក្លាយ​ទៅ​ជា​ ពលរដ្ឋ​ល្អ​ សំរាប់​ប្រទេស​ កម្ពុជា​និង​សា​កល​លោក​ទាំង​មូល​​ផង​ដែរ។​
 

បេសកកម្មៈ 

ផ្តល់​ការ​បណ្តុះ​បណ្តាល​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​អោយ​មាន​គុណ​ភាព​ឆ្លើយ​តប​ទៅ នឹង​តម្រូវ​ការ​មូល​ដ្ឋាន​សម្រាប់​ការ​សិក្សា​បន្ត​របស់​និស្សិត​ ក៏​ដូច​ជា​ការ​កសាង​សមត្តភាព​ដើម្បី​ចូល​រួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​
 

គោលដៅៈ 

គ្រប់​គ្រង​ការ​បណ្តុះ​បណ្តាល​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​អោយ​សម្រេច​ បាន​នូវ​គោល​បំណង​របស់​កម្ម​វិធី​សិក្សា​មូលដ្ឋាន។​
 

វត្ថុបំណងៈ

បណ្តុះ​បណ្តាល​និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​អោយ​ចប់​ជា​ស្ថាពរ​យ៉ាង​តិច​ចំនួន​២០០០​ នាក់​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ឆ្នាំ២០១៣​​ ដល់​​ ២០១៨។