NEWS News & Events កម្មវិធីទស្សនកិច្ចសិក្សា ផ្នែកស្ថាបត្យកម្មនិងនគរូបនីយវិទ្យា

News & Events

កម្មវិធីទស្សនកិច្ចសិក្សា ផ្នែកស្ថាបត្យកម្មនិងនគរូបនីយវិទ្យា

Detail: Created OnSat, 27, January - 2018
ផ្នែកស្ថាបត្យកម្មនិងនគរូបនីយវិទ្យា មិនត្រឹមតែបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ គឺមានកម្មវិធីចុះទស្សនកិច្ចកម្មសិក្សានៅតាមបណ្តាគោលដៅនៃកំរិតឆ្នាំសិក្សានីមួយៗ រួមមានរមណីយដ្ឋានប្រត្តិសាស្ត្រសំណង់ស្ថាបត្យកម្មបុរាណ ផ្ទះប្រពៃណីខ្មែរ វត្តអារាម ការដ្ឋានសាងសង់សំណង់ផ្សេងៗ និងស្វែងយល់ពីការងារអភិរក្សជួសជុល សំណង់បេតិកណ្ឌបុរាណ និងទំនើបជាដើម ដើម្បីឱ្យនិស្សិតមានឱកាសស្វែងយល់មួយកំរិតទៀត លើការប្រតិបត្តិជាក់ស្តែង និងមានគំនិតកាន់តែទូលំទូលាយក្នុងការយកបទពិសោធន៍ទាំងនោះ មកប្រើប្រាស់ក្នុងការបង្កើតស្នាដៃសំរាប់គម្រោងរបស់ខ្លួន ហើយកម្មសិក្សានេះក៏ជាពេលវេលាមួយសំរាប់ការលំហែបរិយាកាស និងការសិក្សាស្វែងយល់នៅខាងក្រៅថ្នាក់រៀនផងដែរ។ 
សំរាប់ថ្នាក់មូលដ្ឋាន មានកម្មវីធីទស្សកិច្ចទៅកាន់រមណីដ្ឋានប្រវត្តិសាស្ត្រក្នុងខេត្តតាកែវ។ ឆ្នាំទី២ ធ្វើកម្មសិក្សាទៅកាន់រមណីយដ្ឋាននិងតាមខេត្តនានា ដើម្បីទស្សនាប្រាសាទបុរាណ ផ្ទះខ្មែរ វត្តបុរាណ និងសំណង់ផ្សេងៗទៀត។ សំរាប់ឆ្នាំទី៣ ធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់អង្គរ មានប្រាសាទនិងរាជធានីបុរាណ សំណង់ស្ថាត្យកម្មសាធារណ មានសណ្ឋាគារ សារមន្ទីរ មន្ទីរជំនាញជុំវិញខេត្ត ការដ្ឋានសំណង់ ការដ្ឋានជួសជុលប្រាសាទ និងសិក្សាស្វែងយល់ពីសក្ការនុពលទេសចរណ៍និងសំណង់បំរើឱ្យវិស័យទេសចរណ៍ជាដើម។ល។ លើសពីនេះ យើងនៅមានទស្សនកិច្ចសិក្សាទៅក្រៅប្រទេស នៅក្នុងតំបន់អាស៊ីផងដែរ សំរាប់និស្សិតឆ្នាំទី៣ ទី៤និងទី៥ ដើម្បីសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងវឌ្ឍភាពរបស់ប្រទេសជិតខាងយើង ដូចជាប្រទេសថៃ ម៉ាឡេស៊ី សីង្ហបុរី ជាដើម។
 
សូ សុគន្ធារី