NEWS News & Events ពិព័រណ៍ស្នាដៃនិស្សិតប្រចាំឆ្នាំ

News & Events

ពិព័រណ៍ស្នាដៃនិស្សិតប្រចាំឆ្នាំ

Detail: Created OnTue, 25, September - 2018

មិន​ខុសពីឆ្នាំមុនៗទេ កាលពី​ថ្ងៃទី១៧ខែកញ្ញា​សាកលវិទ្យាល័យ​ន័​រ​តុ​ន​បានចាប់ផ្តើម​ធ្វើការ​រៀប​ចំ​ពិព័រណ៍​ស្នាដៃ​និស្សិត​ប្រចាំឆ្នាំ ដើម្បី​ផ្តល់ឱកាស​បន្ថែម​ដល់​និស្សិត​បានធ្វើការ​ស្រាវជ្រាវ អនុវត្តន៍ និង​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ជា​សាធារណៈ ។ ពិព័រណ៍​លើក​នេះ​អាច​ចាត់ទុកជា​ការតាំង​បង្ហាញ​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង ដែល​បានបង្ហាញ​ពី​ស្នាដៃ​និស្សិត​ជាច្រើន​ទម្រង់​ទាំង​សិល្បៈ​គំនូរ ប្លង់​ម៉ា​កែ​ត​ស្ថាបត្យកម្ម កម្មវិធី​កុំព្យូទ័រ គ្រឿងយន្ត-អេ​ឡិច​ត្រូ​និ​ច ដែល​សុទ្ធសឹងតែ​បង្កើត​ដោយ​និស្សិត។ គួរបញ្ជាក់​ផងដែរ​ថា   សាកលវិទ្យាល័យ​ន័​រ​តុ​ន​មាន​បណ្តុះបណ្តាល​និស្សិត​ច្រើន​ជំនាញ​ដែល​ន​បាន​ចែកចេញជា ៤ មហាវិទ្យាល័យធំៗ ៖ ក្នុងនោះ​មាន​មហាវិទ្យាល័យ​សិល្បៈ មនុស្សសាស្ត្រ និង​ភាសា​ដែល​ផ្តោត​សំខាន់​លើ​ជំនាញ​ភាសា​អង់គ្លេស។ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម មាន​ផ្នែក​ពាណិជ្ជ​សាស្ត្រ សេដ្ឋកិច្ច នីតិសាស្ត្រ រួមជាមួយ​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍។ មហាវិទ្យាល័យ​ទី៣ គឺ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ដែលមាន​ផ្នែក កុំព្យូទ័រ​វិទ្យា ផ្នែក​អ​គិ្គ​ស​នី និង​អេ​ឡិច​ត្រូ​និ​ច ផ្នែក​ស្ថាបត្យកម្ម និង​ផ្នែក​វិស្វកម្ម​សំណ​ស់​ស៊ីវិល។ មហាវិទ្យាល័យ​ទី៤ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​មាន​ជំនាញសំខាន់ៗប្រកបដោយ​សាស្ត្រាចារ្យ​ពោរពេញ​ដោយ​វិជ្ជាជីវៈ សម្ភារៈ​ឧបទ្ទេស​ន៍​គ្រប់គ្រាន់ ជាមួយនឹង​កម្មវិធីសិក្សា​សំបូរបែប។ និស្សិត​ន័​រ​តុ​ន​គ្រប់រូប​បាន​តម្រូវ​ឲ្យ​ឆ្លងកាត់​ការសាកល្បង​សមត្ថភាព​ជាច្រើន ទាំង​ក្នុង​ថ្នាក់ ក្រៅ​ថ្នាក់ និង​ការអនុវត្តន៍​ផ្ទាល់។ ពិព័រណ៍​ស្នាដៃ​និស្សិត​ប្រចាំឆ្នាំ គឺជា​វិញ្ញាសារ​មួយ​ក្នុងចំណោម​វិញ្ញាសារ​ជាច្រើន​ដែល​និស្សិត​ន័​រ​តុ​ន​ត្រូវ​ឆ្លងកាត់ និង​ជា​ឱកាស​បង្អួត​សមត្ថភាព​ដល់​សាធារណៈជន ជាពិសេស​ទៅដល់​ក្រុមហ៊ុន​ដៃគូ​សហការ​ដែល​មក​ចូលរួម​ការតាំង​បង្ហាញ​នេះដែរ នៅពេលដែល​ក្រុមហ៊ុន​ដែលជា​ដៃគូ​បានន​ឃើញ​នូវ​សមិទ្ធិផល​ទាំងនេះ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ជំនឿ​កាន់តែខ្លាំង​ឡើង​ចំពោះ​គុណភាព និង​សមត្ថភាព​របស់​និស្សិតម្នាក់។ ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​អត្រា​និស្សិត​ន័​រ​តុ​ន​ដែលមាន​ការងារ​ធ្វើ តែងតែ​ខ្ពស់​ជានិច្ច។ បើទោះជា​និស្សិត​ដែល​មិន​បានដាក់​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ក៏​ពួកគាត់​មានឱកាស​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​គ្រប់គ្រង​ព្រឹត្តិការណ៍​នេះដែរ ការងារ​នេះ​បានធ្វើ​ឲ្យ​ពួកគាត់​រៀន​ចេះ​ធ្វើការ​ងារ​ជា​ក្រុម ចេះ​ការងារ​បដិសណ្ឋារកិច្ច និង​ប្រើ​គំនិត​ច្នៃប្រឌិត​របស់ខ្លួន​ដើម្បី​រៀបចំ ទាក់ទាញ និង​បម្រើភ្ញៀវ។

អ្វីដែល​ជាការ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ គឺ​ពិព័រណ៍​ឆ្នាំនេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុនផ្សេងៗស្ទើរ​គ្រប់​វិស័យ​ទាំង​វិស័យ​ហិរញ្ញវត្ថុ​ដែលមាន​ដូចជា​ធនាគារ​ព្រី​នស៍ ក្រុមហ៊ុន​គ្រឿងឧបភោគ​បរិភោគ ក្រុមហ៊ុន​នាំចូល និង​តម្លើង​ឧបករណ៍ប្រើប្រាស់​អគ្គិសនី និង​អេឡិចត្រូនិក និង​ក្រុមហ៊ុន​គ្រឿ​សម្អាង​ជាដើម-ល-។ ន័​រ​តុ​ន បាន​បង្កើត​នូវ​ការជួបជុំ​រវាង​សិស្ស​ច្បង និង​សិស្ស​ប្អូន ដៃគូ​ពាណិជ្ជកម្ម និយោជក និង​អនាគត​និ​យោ​ជិ​ក ព្រម​ជាមួយនឹង​ការកំសាន្ត​រីករាយ​ក្នុងអំឡុងពេល​វិស្សមកាល​ផងដែរ។

ការបង្ហាញ​ស្នាដៃ​ទាំងនេះ ប្រៀបដូចជា​ការតម្រង់​ទិស​ដល់​សិស្សានុសិស្ស​ដែល​ទើប​ទទួលជោគជ័យ​លើ​ការប្រលង​បាក់​ឌុប​ថ្នាក់ជាតិ និង​ដល់ប្អូនៗថ្នាក់​មធ្យម​ដែល​មិនទាន់​ដឹង​ច្បាស់ និងប្អូនៗដែល​ចង់​ស្វែងយល់​កាន់តែច្បាស់​ពី​ជំនាញ​សិក្សានីមួយ។ ន័​រ​តុ​ន មាន​គោលបំណង​ត្រួសត្រាយ​ផ្លូវ​ជូន​សិស្សានុសិស្ស ក៏ដូចជា​មាតាបិតា មុនពេល​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​មុខវិជ្ជា​ណាមួយ ចៀសវាង​ការសិក្សា​ដែល​ផ្ទុយ​ពី​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ពិតប្រាកដ​របស់​សា​ម៉ី​ខ្លួន។ ព្រោះ​យើង​ជា​ជា​ក់ថា នៅពេលដែល​អ្នក​បានធ្វើ​ការងារ​ដែល​ខ្លួន​ស្រលាញ់ និង​ជំនាញ​នោះ អ្នកនឹង​គ្មាន​ថ្ងៃ​ធុញទ្រាន់​នោះទេ ហើយ​អ្នកនឹង​រីកចម្រើន​ទៅមុខ​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​របស់​អ្នក។